ខេត្តកំពត៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានធ្វើការ ឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន ១៤នាក់ (ប្រុស) ល្មើសបម្រាមរាជរដ្ឋាភិបាលដោយឆ្លងកាត់ពីខេត្តព្រះសីហនុ មកខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត នៅថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩:០០ព្រឹក
ករណីនេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពត បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីផ្តន្ទាទោសតាមច្បាប់។





