ស្នងការនគរបាល​ខេត្ត​កំពត​ ​ចុះចែកម៉ាស់ជូនដល់ អ្នករត់កង់បី ផាស់អាប់ និងម៉ូតូឌុប ក្នុងក្រុងកំពត!​

ខេត្តកំពត​៖ នៅថ្ងៃ​អង្គារ​ ៩កើត​ ខែ​ពិសាខ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​.​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២០​ ខែ​មេសា​ ឆ្នាំ​២០២១​ លោក​ឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការនគរបាល​ខេត្ត​កំពត​ ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ ធ្វើ​ការ​ចែកម៉ាស់ជូនដល់អ្នករត់កង់បី ផាស់អាប់ និងម៉ូតូឌុប ក្នុងក្រុងកំពត​ ចំនួន​ ១៤០​ប្រអប់ និងម៉ាស់ក្រណាត់ ១៥០ម៉ាស់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩​។

លោក​ឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការនគរបាល​ខេត្ត​កំពត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ។

វិធានការ ៣ការពារ រួមមាន៖

១- ពាក់ម៉ាស់
២- លាងដៃ
៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

សម្ដេចតេជោ បញ្ជាក់ថា ចំណុច ៣ ការពារនេះ សំខាន់ខ្លាំងណាស់ ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីត-១៩ បានដោយជោគជ័យ។

៣កុំ រួមមាន៖
១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។
២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។
៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែង ធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close