កំពុងតែជុំគ្នា លេងបៀរ សមត្ថកិច្ចចុះទៅដល់ ឃាត់ខ្លួន បាន៣នាក់

ខេត្តតាកែវ៖ក្រុមស្ត្រីលេងល្បែង (បៀរ) ៣នាក់ត្រូវបានសមត្ថកិច្ច នគរបាលស្រុកគីរីវង់ចុះឃាត់ខ្លួនយកមកអប់រំបន្ទាប់ពីបានជួបជុំគ្នាលេងល្បែងស៊ីសងបំពានបម្រាមអាជ្ញាធរ។

ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអន្តរាគមន៍ចុះបង្ក្រាបល្បែងស៊ីសង០១កន្លែង (បៀរស៊ីគូរថៃ) ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេងបៀរជាស្រ្តីមានគ្នា៣នាក់ ដែល មានឈ្មោះ ១ ឈ្មោះ ឆោម ស្រីណូ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ២ ឈ្មោះ ធន់ នឿន ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគីរីវង់ និង ៣ ឈ្មោះ សួន ផល្លី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់។

វត្ថុតាងក្នុងពេលបង្ក្រាបសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ០១គ្រឿងម៉ាក BLADE ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ (ម៉ូតូចាស់) ក្រណាត់ក្រាលចំនួន០១ និងបៀរចំនួន០៥ហ៊ូ។បច្ចុប្បន្នក្រោយចុះបង្ក្រាបសមត្ថកិច្ចបាននាំយកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការលេងល្បែង និងកាត់បន្ថយការជួបជុំ ដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីត-១៩៕ ដោយ ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close