ឃាត់ខ្លួន​ជនជាតិ​អាល្លឺម៉ង់ ​ម្នាក់ ល្មើស​បម្រាម​គោចរ ​របស់រដ្ឋបាលខេត្តកំពត​!

ខេត្តកំពត​៖ នៅថ្ងៃ​អាទិត្យ​ ៧កេីត​ ខែ​ពិសាខ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៨​ ខែ​មេសា​ ឆ្នាំ​២០២១​ កម្លាំង​ការិយាល័យ​ស៊េីប​អង្កេត​ និង​អនុវត្ត​នីតិ​វិធី​ បានឃាត់ខ្លួន​ជនជាតិ​អាល្លឺម៉ង់​ ឈ្មោះ KASKE STEVE ភេទប្រុស អាយុ​ ៣៦ឆ្នាំ​ ដែល​បាន​ប្រព្រឹត្ត​ល្មើស​បម្រាម​គោចរ ​របស់រដ្ឋបាលខេត្តកំពត​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ថែម​ទាំង​បាន​ញុះញង់​ឲ្យ​មាន​ការ​ផឹក​ស៊ី​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នៅ​ម៉ោង​២១:០០​នាថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០២១ នៅចំណុចក្រុងកំពត ខេត្តកំពត។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដេីម្បីអនុវត្តតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close