ភ្នំពេញ៖ នាវេលាម៉ោង ១៥និង ៣០នាទី ថ្ងៃ អាទិត្យ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ព,ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំង បញ្ជាការស្រាល នៅច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីពង្រឹងកម្លាំង ដែលបាន និងកំពុងឈរជើងនៅគោលដៅនោះ ឱ្យបានរឹងមាំ និងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្តន៏ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥០ សសរ ចុះថ្ងៃទី ១៧ មេសា ក្នុងការបិទខ្ទប់រាជធានីភ្នំពេញក្នុងរយៈពេល ១៤ថ្ងៃ ឱ្យទទួលបានជោគជ័យ ពោលគឹកាត់ផ្តាច់បានការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
បន្ទាប់មក ឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានគណះបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោយពីចុះពិនិត្យកម្លាំងដែលបានដាក់គោលដៅ នៅច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យរួចមក ឯកឩត្តមអភិបាលរាជធានី បន្តដំណើរល្បាតមើលតំបន់ស្មុកស្មាញ ដែលងាយរងគ្រោះមួយចំនួនទៀត ដោយធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះឱ្យសោះ បើមិនមានការងារចាំបាច់ ឬបន្ទាន់ផ្សេងទៀតទេ ពោលគឺត្រូវស្តាប់ និងអនុវត្តឱ្យបានល្អទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាចុងក្រោយ ឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់អំណោយជាគ្រឿងបរិភោគ និង ប្រេងសាំង ជូនកងកម្លាំងក្នុងទីបញ្ជាការស្រាល ក្នុងការចុះល្បាតក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ ។