អភិបាលខេត្ត​កំពង់ចាម បញ្ជា​ឲ្យ​ដាក់​ខ្នោះ​បុរស​ម្នាក់ ប្រមូលផ្ដុំ​ផឹកស៊ី និង​ជេរប្រមាថ​ សមត្ថកិច្ច​

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ដាក់​ខ្នោះ បុរស​ម្នាក់​ចាត់ការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពីរ​ស់ម្នាក់​នោះ បាន​ប្រមូលផ្ដុំ​ផឹកស៊ី ល្មើស​ទៅនឹង​វិធាន ការពារ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល ថែមទាំង​បាន​ជេរប្រមាថ​មកលើ​សមត្ថ​កិច្ច​។

​បទបញ្ជា​របស់​ឯកឧត្តម​អភិបាលខេត្ត បានធ្វើ​ឡើង​នៅ ម៉ោងជាង​១០​យប់ ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ នៅ​ភូមិ​រំលិច ឃុំ​រំចេក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

តាម​សមត្ថកិច្ច​នគរបាល ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​០៧ និង ៣០​នាទី​យប់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ស្រុក​កំពង់សៀម បានធ្វើ​ការចុះ​ល្បាត​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​មិន​ឲ្យ​មានការ​ប្រមូល​ម្តុំ ជួបជុំ​ផឹកស៊ី ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ ឃុំ​រំចេក រហូតមកដល់​ចំណុច​ភូមិ​រំលិច ឃុំ​រំចេក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

លុះ​នូវវេលា​ម៉ោង​១០ និង​៣០​នាទី សមត្ថកិច្ច បាន​ជួប​បុរស​ម្នាក់​ឈ្មោះ យន់ ស៊ា​ង​ហ៊ី ហៅ ប្រុស អាយុ​៥០​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ បាន​ដើរ​ចេញពី​កន្លែង​ផឹកស៊ី ហើយ​ស្រែកជេរ​លើ​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ប្រជា​ការពារ ថា « ពួក​អា​ធ្វើ​ការឃុំ ពួក​ហ្អែ​ង​ធ្វើការ​ឲ្យ​ល្អ​តិច​មើល ដោយ​ក្នុងស្ថានភាព​ស្រវឹង » ឃើញ​ដូច្នេះ កម្លាំង​សមត្ថកិច្ច បាន​និយាយ​ណែនាំ​ឲ្យ​ឈប់​ផឹកស៊ី ឆាប់​ទៅផ្ទះ​ចូលដេក តែ​ឈ្មោះ យន់ ស៊ា​ង​ហ៊ី ហៅ ប្រុស ពុំ​ស្តាប់​ឡើយ ។

​ពេលនោះ​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​យើង​បាន​យកឈ្មោះ យន់ ស៊ា​ង​ហ៊ី មក​អប់រំ​ណែ​នាំនូវ​សេចក្តីសម្រេច​លេខ​៤៩​ស​.​ស​.​រ របស់​រា​រដ្ឋាភិបាល និង​ធ្វើ​កិច្ចសន្យា នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​រំចេក រួច​កម្លាំង​សមត្ថកិច្ច បាន​ឲ្យ​ឈ្មោះ យន់ ស៊ា​ង​ហ៊ី ត្រឡប់ទៅផ្ទះ​វិញ​។

​ប៉ុន្តែ​ពេល​ដើរចេញ​ដល់​ចំណុច​ផ្លូវ​មុខ​ប៉ុស្តិ៍ ស្រាប់តែ​ឈ្មោះ យន់ ស៊ា​ង​ហ៊ី នេះ នៅតែ​បន្ត​ស្រែកជេរ​ប្រមាថ​មកលើ​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​ទៀតថា «​ពួក​អា​ឆ្កែ អា​ប៉ូលិស​ឡប់ៗ អា​មេឃុំ​អាចម៍ៗ »​បន្ទាប់មក ទើប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​នោះ តាម​បទបញ្ជា​របស់ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា ហើយ​បាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដើម្បី​រៀបចំ​សំណុំរឿង តាម​នីតិវិធី ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close