ភ្នំពេញ៖ កម្លាំងគណបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ បានដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបទីតាំង ប្រមូលផ្តុំគ្នាលេល្បែងស៊ីសងជល់មាន់ និងអាប៉ោង ល្មើសវិធានការក្រសួងសុខាភិបាល នៅចំណុចមុខដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ មេសា ២០២១ វេលាម៉ោង១០ និង៣០នាទី ក្នុងនោះ ឃាត់ខ្លួន ជនសង្ស័យ៤នាក់ ។
នគរបាលខណ្ឌសែនសុខបញ្ជាក់ថាជនសង្ស័យ
ទី១-ឈ្មោះ ផល សូវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(គ្មានសារធាតុញៀន)។
ទី២-ឈ្មោះ វណ្ណ សុខនី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ទី៣-ឈ្មោះ គង់ ប៊ុនឡុង ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)
ទី៤-ឈ្មោះ មុំ តូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
សម្ភារៈបន្សល់ទុក មានជល់៥ក្បាល , ខ្នាយ០២គូរ , ជញ្ជី១ , ចាន១ , គ្រាប់អាប៉ោង១ , អាវុធកែច្នៃបាញ់សត្វ០១ដើម ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។