ឧត្តមសេនីយ៍ត្រី តាន់ សំបូរ អោយកម្លាំងចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ៨០មុឺនរៀល ជូនភ្នាក់ងារសន្តិសុខឯកជន ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តសៀមរាប៖  នៅរសៀល ថ្ងៃសៅរ៍ ៦ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣ និង ៣០ រសៀល  ដោយមានការយកចិត្តទុកដាក់ ខ្ពស់ ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី តាន់ សំបូរ ស្នងការរង ទទួលការងារគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអោយកម្លាំងចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ៨០មុឺនរៀល ជូនភ្នាក់ងារសន្តិសុខឯកជន ឈ្មោះ អែម សុផល ភេទប្រុស អាយុ ៥៣ ឆ្នាំ ដែលបំរើការងារអោយក្រុមហ៊ុនសន្តិសុខ 4WIN ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំនុចខាងកើត ស្តុប សាលាគ្រួស កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខណៈដែលលោកបានធ្វើដំណើរទៅប្រចាំការនៅគោលដៅ ដូចសព្វដង ។

លោកឧត្តមសេនីយ៍ ក៏បានផ្តាំទៀតដែរថា ភ្នាក់ងារសន្តិសុខឯកជន ត្រូវតែមានស្មារតីចូលរួមអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល« ៣ កុំ – កុំនៅក្នុងបន្ទប់បិទជិត, -កុំនៅកន្លែងកុះករ , -កុំ ប៉ះពាល់គ្នា និង ៣ ការពារ – ត្រូវពាក់ម៉ាស់ , -ត្រូវលាងដៃ , -ត្រូវរក្សាគម្លាតបុគ្គល» និង ត្រូវរាយការណ៍រាល់សកម្មភាពល្មើសនានាដែលកើតមានឡើងក្នុងគោលដៅរបស់ខ្លួនជូនក្រុមការងារការិយាល័យគ្រប់គ្រងសន្តិសុខឯកជនតាមរយៈលេខ Hotline ជាបន្ទាន់ ដើម្បីបង្ការ និង បង្រ្កាប បទល្មើស ទាន់សភាពការណ៍ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close