លំនៅដ្ឋានពលរដ្ឋចំនួន៤៨ខ្នង រងការខូចខាតដោយសារខ្យល់កន្ត្រាក់  

បាត់ដំបង៖នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្រាក់តាមបណ្តាស្រុកភាគខាងលិចក្នុងខេត្តបាត់ដំបងបណ្តាលអោយលំនៅដ្ឋានប្រជាពលរដ្ឋខូចខាតអស់ចំនួន៤៨ខ្នងនិងដំណាំហូបផ្លែអស់ជាច្រើនដើម។

ករណីគ្រោះធម្មជាតិនេះបានកើតឡើងនៅស្រុកបាណន់ក្នុងនោះមាន៖ឃុំស្នឹង និងឃុំកន្ទឺ២ បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៤៣ខ្នងនិងនៅស្រុក បវេលខាតខាតផ្ទះអស់ចំនួន៥ខ្នង នៅក្នុងឃុំល្វា ឃុំឃ្លាំងមាស និងឃុំព្រៃខ្ពស់ សរុបទាំងអស់ចំនួន៤៨ខ្នង។

ប្រភពព័ត៌មានបានអោយដឹងថា៖គ្រោះកំណាចដែលបានកើតឡើងក្នុងស្រុកខាងលើមិនមានគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋណាម្នាក់ឡើយ គឺខាតបង់តែលំនៅដ្ឋាននិងដំណាំតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុអាជ្ញាធរនិងសមត្ថកិច្ចសំណូមពរអោយប្រជាពលរដ្ឋដែលនៅក្នុងក្រុងស្រុក ទាំង១៤ នៃខេត្តបាត់ដំបងត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតកុំអោយមានគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close