បង្ក្រាប ករណី ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន!

ខេត្តកណ្តាល៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល បានកិច្ចប្រតិបត្តិការបង្ក្រាបករណី ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
កាលពីថ្ងៃសុក្រ ៥កើត ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៦.០៤.២០២១ វេលាម៉ោង ៩ និង១៥នាទីព្រឹកនៅចំណុចផ្ទះជនសង្ស័យឈ្មោះ ពែល មី នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ៤នាក់ ឃាត់ខ្លួនបានម្នាក់ ដោយឡែក៣នាក់ទៀត កំពុងគេចខ្លួន។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទី១ ឈ្មោះ សាឡយ វិច្ឆិកាហៅកា ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ បច្ចុប្បន្ននៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរគ្រឿងញៀន) (ឃាត់ខ្លួន)។

ទី២ ឈ្មោះ ពែល មី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ (មេខ្លោង) (កាន់កាប់អាវុធម៉ាក Ak ស្វាយបត់ចំហៀង០១ដេីម លេខ1744 ផលិតឆ្នាំ១៩៦៧ (បង់១ គ្រាប់២៧គ្រាប់) (គេចខ្លួន)។

៣ទី ឈ្មោះ ធីម ឌឿន (ហៅពែក)ភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ (មេខ្លោង) កាន់កាប់អាវុធម៉ាកAK កាត់ស្វាយ០១ដេីម(គ្មានស្វាយ) គ្មានលេខ បង់០១ គ្រាប់៣០គ្រាប់ និងអាវុធខ្លីម៉ាក ប្រាស់ហា ចំនួន០១ដេីម លេខZ518368 បង់ចំនួន០១ គ្រាប់០៦គ្រាប់ និង ស្រោមចំនួន០១ ។ ឈ្មោះ ធីម ឌឿន (ហៅពែក) មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន៥ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (គេចខ្លួន)។
ទី៤ ឈ្មោះ សល់ រស្មី ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ(គេចខ្លួន)។

វត្ថុតាងដកហូត
១ អាវុធម៉ាក AK ០១ដេីម ស្វាយបត់ចំហៀង១ដេីម លេខ1744 ផលិតឆ្នាំ១៩៦៧ (បង់១ គ្រាប់២៧គ្រាប់) និង
២ អាវុធម៉ាកAK កាត់ស្វាយ០១ដេីម(គ្មានស្វាយ) គ្មានលេខ បង់០១ គ្រាប់៣០គ្រាប់ ។
៣ អាវុធខ្លីម៉ាក ប្រាស់ហា ចំនួន០១ដេីម លេខZ518368 បង់ចំនួន០១ គ្រាប់០៦គ្រាប់ និង ស្រោមចំនួន០១ ។
៤  អាវុធច្នៃប្រើខ្យស់ បាញ់គ្រាប់កង់ចំនួន០៣ដេីម
៥ ដាវ១ដើម ពូថៅដៃដងឈើ១ កាំបិតប៉័ងតោ១ និងកន្ត្រៃ០១។
៦ ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំ ,ថ្នាំញៀនWY០២គ្រាប់ និងឧបករណ៍ ប្រេីប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថា  នៅមុនពេលកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលេី បានទទួលព័ត៌មានពីឈ្មោះ សឿន សារ៉ន ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ តាមទូរស័ព្ទរាយការណ៍ថាមានឈ្មោះ សល់ រស្មី (ត្រូវជាក្មួយបង្កើត) បានយកកាំភ្លើងកែច្នៃ (ប្រេីខ្យល់ ដាក់ហ្គាស់បាញ់គ្រាប់កង់) គំរាមបាញ់សម្លាប់ សុំលុយ៥០០០៛(ប្រាំពាន់រៀល) ។ ក្រោយពីទទួលបានព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញស្រុក បានចុះទៅកន្លែងកេីតហេតុ ដេីម្បីពិនិត្យ និងស្រាវជ្រាវ តែមុនពេលទៅដល់ ជនសង្ស័យបានរត់គេចខ្លួន បាត់ បន្សល់ទុកអាវុធកែច្នៃ០១ដេីម លាក់ទុកក្នុងផ្ទះ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានបន្តការស្រាវជ្រាវ និងតាមរកជនសង្ស័យ ហេីយបានឃេីញជនសង្ស័យទាំង៣នាក់ កំពុងពួនសំងំនៅផ្ទះឈ្មោះ ពែល មី ប៉ុន្តែជនសង្ស័យទាំង៣នាក់នោះបានរត់គេចខ្លួនចូលព្រៃខាងកេីតផ្ទះអស់បាត់ទៅ ។ ពេលនោះកម្លាំងសមត្ថកិច្ច បានប្រទះឃេីញអាវុធAKស្វាយបត់១ដេីមលាក់ទុកក្នុងសំបុកមាន់ និងឧបករណ៍ ប្រេីប្រាស់ថ្នាំញៀនវេចខ្ចប់មួយចំនួន។

ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួល ដោយឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុក លោកមេឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាល លោកមេភូមិ និងនៅចំពោះមុខឈ្មោះ សាឡយ វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរមិនពិតប្រាកដ ជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ ពែល មី អនុញ្ញាតឱ្យកម្លាំងសមត្ថកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក ធ្វេីការឆែកឆេរផ្ទះជនសង្ស័យ រកឃេីញអាវុធAKស្វាយបត់១ដេីមទៀត អាវុធខ្លី១ដើម ម៉ាកប្រាស់ហា និងដាវ០១ដើម និងពូថៅដៃដងឈើចំនួន០១ និងកាំបិតប៉័ងតោ០១ និងអាវុធច្នៃ ០២ដេីម (កាំភ្លើងខ្យល់) និងឃើញថ្នាំញៀនមួយកញ្ចប់ធំ ។

ចំពោះ សាឡយ វិច្ឆិកា ត្រូវបានអញ្ជេីញមកកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បីសួរនាំ តាមបញ្ជារបស់ឯកឧត្តមព្រះរាជអាជ្ញា។

តាមចម្លេីយសារភាពរបស់ឈ្មោះ សាឡយ វិច្ឆិកា បានឆ្លេីយថាខ្លួនជាអ្នកលក់ថ្នាំញៀន ចំណែកអាវុធខាងលេីនេះ ត្រូវបានឈ្មោះ ពែល មី យកមកលាក់ទុកក្នុងផ្ទះខ្លួន នៅព្រឹកថ្ងៃទី១៦.០៤.២០២១ វេលាម៉ោងប្រហែល៥ព្រឹក។

ចំពោះវត្ថុតាងត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក និងសាងសំណុំរឿងតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close