សប្បុរសជនជាច្រើនដែលរួមទាំងព្រះសង្ឃ បានបន្តឧបត្ថម្ភថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។
ការចូលរួមនេះគឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។
សូមបញ្ជាក់ថា ថវិកា ភេសជ្ជ: អាហារ និងសម្ភារៈសប្បុរសជនឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA)រួមមាន ÷
-លោកស្រី ស៊ន សុទ្ធី អគ្គនាយការក្រុមហ៊ុន ម៉ុង ឃុន គ្រុប ខូអិលធីឌី ឧបត្ថម្ភថវិកា ២០០០ដុល្លារ
ឯកឧត្តម សុខ ខឿន អគ្គរាជទូតខ្មែរប្រចាំនៅសាធារណរដ្ឋ-សិង្ហបុរី ឧបត្ថម្ភថវិកា ៥០០ដុល្លារ
-លោកព្រុំ សុខបញ្ញា និងក្រុមការងារOBQ7 ឧបត្ថម្ភថវិកា ៥៥០០ដុល្លារ
-លោកស្រី ម៉េង ដាវី និងស្វាមី ម្ចាស់ក្រុមហ៊ុនNSM Solution and Maintenance Co..,LTD ឧបត្ថម្ភថវិកា ១០ឥ០ដុល្លារ
-ក្រុមហ៊ុនភែន ខេមបូឌាន ឡូតធើរី ខបភើរេសិន លីមីតធីតឧបត្ថម្ភថវិកា ២លានរៀល អាវPPE កម្រិត២ ចំនួន១០០ឈុត ទឹកសុទ្ធVITAL ចំនួន៥០កេស
-ក្រុមហ៊ុន Excellence Dental Supply ឧបត្ថម្ភអំពូលសំលាប់មេរោគ(UV Light) ចំនួន ៣០ គ្រឿង
-Cafe Amazon CheaSim Samaky ឧបត្ថម្ភបាយសាច់មាន់ ៣៧៥ប្រអប់ កាហ្វេចំនួន ៤០០កែវ.
-លោកស្រីខុន សារុំ និងក្រុមគ្រួសារ ឧបត្ថម្ភភេសជ្ជៈCoconut Juice ចំនួន៤៨០ដប
ក្រុមហ៊ុនម៉ូឈឺ ខូសមេកទិក ឧបត្ថម្ភថវិកា១០,៧២០,០០០រៀល
-លោកស៊ុន ចំណាប់ នាយកក្រុមហ៊ុនAutomation Advance Technology Co.,LTD និងលោកស្រីហូបស៊ីហួយ ព្រមទាំងបុត្រឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ
-លោកស្រី ឆែ សុភី និងស្វាមីឧបត្ថម្ភថវិកា ៥០ដុល្លារ
-ឧបត្ថម្ភបាយឆាខ្ញី ៣៥០ប្រអប់ កាហ្វេចំនួន ៤០០កែវ.
-ក្រុមហ៊ុនអិល អិម ខា ឯ.ក ឧបត្ថម្ភម៉ាស់ចំនួន២៥០០០ ម៉ាសN៩៥ចំនួន១០០០០ ស្រោមដៃចំនួន ៥០០០ អាកុលចំនួន៩០០លីត្រ អាវ PPE កម្រិត៣ចំនួន១០០ ទឹកសុទ្ធចំនួន៥០០យួរ មីម៉ាចំនួន១០កេស
-ហាងBrandname Fever ឧបត្ថម្ភអាកុលចំនួន១៥០លីត្រ ម៉ាសចំនួនចំនួន៥០០០
-លោកឧកញ៉ា អ៉ឹង លីហេង និងលោកជំទាវ តាំង ហ្គិចលៀងព្រមទាំងសប្បុរសជនជាច្រើននាក់ទៀតអាវ PPE កម្រិត៣ចំនួន២០០០អាវ
-លោកប៉េង គីម អគ្គនាយកក្រុមហ៊ុនយូអិនធី ឧបត្ថម្ភទឹកសុទ្ធចំនួន ២០កេស នំចំនួន២០កេស៕