ពលរដ្ឋ៤គ្រួសារ ក្នុងភូមិត្រពាំងថ្លឹង១ ដែលកំពុងធ្វើចត្តាឡីស័ក ទទួលអំណោយអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ ៖ លោក សឿង រតនា ក្រុមប្រឹក្សាសង្កាត់ និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជាសង្កាត់ចោមចៅទី១រួមជាមួយ លោកស្រី នូ សុភាព និង លោកអនុភូមិត្រពាំងថ្លឹង១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួន៤គ្រួសារដែលពួកគាត់ពាក់ព័ន្ធអ្នករកសុីនៅផ្សាយអូឬស្សីនៅក្នុងបុរីញូហូម ស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥ kg ,មី១កោះ, ត្រីខកំប៉ុង២យួរ, ថវិការចំនួន៣០ម៉ឺនរៀល។
ឆ្លៀតនៅក្នុងឱកាសនោះ លោក សឿង រតនា ក្រុមប្រឹក្សាសង្កាត់ និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជាសង្កាត់ចោមចៅទី១ បានមានមតិសំណោះសំណាលលើកទឹកចិត្ត ផ្តាំផ្ញើដល់បងប្អូនដែលកំពុងធ្វើចតាឡីស័កទាំង៤គ្រួសារនោះ សូមឲ្យថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយកុំភ្លេច ៣ការពារ ៣កុំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្តាក់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕