បាត់ដំបង៖ករណីរន្ទះបាញ់បានកើតឡើង២លើកក្នុងថ្ងៃតែមួយបណ្តាលអោយមនុស្សស្លាប់ចំនួន២នាក់យ៉ាងអាណោចអាធ័ម។ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ចំណុចភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បណ្តាលអោយស្ត្រីម្នាក់ឈ្មោះង៉ែត ហឿន ភេទស្រី អាយុ៥២ឆ្នាំ (ស្លាប់) ខណៈកំពុងឈរមើលកូនពូនរងដាំដំឡូងមី រីឯករណីទី២ កើតហេតុនៅវេលាម៉ោង៣និង៤០នាទី ល្ងាច ខែ ឆ្នាំដដែល បណ្តាលអោយក្មេងស្រីម្នាក់ឈ្មោះ អៀ លីណា ភេទស្រី អាយុ១២ (ស្លាប់)នៅពេលកំពុងជិះកង់នៅវាលលស្រែ ចំងាយពីផ្ទះ១០០ម៉ែត្រ ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុភ្លាមៗនោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកភ្នំព្រឹកបានចុះទៅពិនិត្យសពជនរងគ្រោះហើយបានអះអាងថាជនរងគ្រោះទាំងពីរនាក់បានស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។
បន្ទាប់មកអាជ្ញាធរក៍ដូចជាសមត្ថកិច្ចសម្រេចប្រគល់សពរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខ កុសល