ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវ ប្រគល់ផ្ទះថ្មីមួយខ្នងដល់ ពលរដ្ឋក្រីក្រ រងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅស្រុកត្រាំកក់
ខេត្តតាកែវ ៖ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវ បានដឹកនាំក្រុមការងារអញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នងដល់ ពលរដ្ឋក្រីក្រ រងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅស្រុកត្រាំកក់ ដោយក្ដីអាណិតអាសូរចំពោះគ្រួសារក្មួយស្រី ដែលមានជំងឺប្រចាំកាយតាំងពីកំណើត ជួបគ្រោះអកុសល្យដោយភ្លើងឆេះផ្ទះខ្ទេចគ្មានសល់កាលពីពេលថ្មីៗនេះ ក្រោមការចង្អុលបង្ហាញ ពី ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ បានចាត់ឱ្យ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ សាខាខេត្តតាកែវ និងលោក អេង ប៉ជាក អនុប្រធាន នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ បាន អញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងប្រគល់ផ្ទះថ្មីមួយខ្នង ដែលទើបសាងសង់រួច ជូនគ្រួសារ ប្អូនស្រី រួន មាលី អាយុ ១២ ដែលមានជំងឺពង បែក របកពេញខ្លួនតាំងពីកំណើត ស្ថានភាពគ្រួសារជីវភាពក្រីក្រ ជួបគ្រោះអកុសល ដោយត្រូវភ្លើងផ្ទះអស់គ្មានសល់ ស្ថិត ក្នុងភូមិត្រពាំងក្រទ្បាញ់ ឃុំអូរសារាយ៍ ស្រុកត្រាំកក់ ។
ឆ្លៀតក្នុងឱកាសនោះ លោក កែវ វ៉ាន្នី និងលោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ សាខាខេត្ត ក៏បានធ្វើណែនាំនូវិធាន ការរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យពួកគាត់បាន យល់ដឹង កាន់ច្បាស់ អំពីវិធីសាស្រ្តក្នុងការការពារខ្លួន ឲ្យជៀសផុតពីជំងឺឆ្លង ដ៏កាចសាហាវ កូវីដ១៩មួយនេះ ព្រមទាំងធ្វើការផ្សព្វផ្សាយពីប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការពារ ៣កុំ ៣ការពារ ដោយសូមឲ្យបងប្អូនទាំងអស់ត្រូវ ចូល រួមអនុវត្តឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដោយទម្លាប់ ធ្វើអនាម័យ ឲ្យបាន ស្អាតជាប្រចាំ រក្សាគម្លាតសុវត្តិភាពសង្គម ពាក់ម៉ាស់ កុំទៅកន្លែងដែល មានការប្រមូលផ្តុំគ្នាច្រើន ហើយមួយវិញទៀតប្រសិនបើពុំមាន ការចាំ បាច់អ្វីទេនោះ សូម កុំចេញទៅណាអី ហើយត្រូវអនុវត្តការលាងដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល ឲ្យបាន ស្អាតជានិច្ច ដើម្បីកាត់ផ្តាច់ខ្សែចំលង និងចូលរួមទប់ស្កាត់កុំអោយមានការឆ្លង រីក រាលដាលបន្តបាននៃជំងឺកូវីដ១៩នេះ ទៅក្នុងសហគមន៍យើងរស់បានឱ្យសោះ។
សូមបញ្ជាក់ផងដែរ ការសង់ផ្ទះជូនគ្រួសារខាងលើនេះ ដោយ មានគំនិតផ្តួចផ្តើមពីលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ និងមានការជួយឧបត្ថមផ្ទាល់ជាថវិកាពីលោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្ត និងសប្បុរសជនជាច្រើននាក់តាមរយៈលោក ដែលបានជួយជាថិវិកាផងដែរ។
ជាមួយគ្នានោះដែរចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត ក៏បានផ្តល់ជាអំណោយជូនដល់គ្រួសារប្អូនស្រី រួន មាលី ដោយក្នុងរួមមាន៖ ផ្ទះថ្មីមួយខ្នង មានតសំយ៉ាបមុខក្រោយ គ្រែចំនួន១ ខ្នើយ២ ភួយ១ មុង១ កន្ទេល១ ម៉ាស់១ប្រអប់ អង្ករ១០០ គីឡូក្រាម ទឹកត្រី ០២យួរ ទឹកស៊ីអ៊ីវ០២យួរ ត្រីខ២យួរ ប៊ីចេង០២កញ្ចប់ធំ ខ្ទឹមស ២គីឡូ ស្ករស៤គីឡូ ទឹកសុទ្ធ ២០យួរ មី០២កេស និងអំបិល២គីឡូ រួមជានឹងថវិកា៤០០.០០០ ម៉ឺនរៀល និងជូនកម្លាំងសមត្ថិច្ច២០០០០០រៀល ជូនប្រជាការពារនិងមេភូមិ ២០០០០០ ផងដែរ ៕