អនុវត្តតាមសេចក្តីសម្រេច របស់ សាលារាជធានីភ្នំពេញ ដើម្បីយកឈ្នះលើ ជម្ងឺកូវីត ១៩ ….

ភ្នំពេញ៖ នៅយប់ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ដឹកនាំកម្លាំង គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះផ្សព្វផ្សាយ សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អាស្រ័យហេតុនេះ សូមបងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ នៃ រាជធានីភ្នំពេញ មេត្តាចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយើង 🙏🙏

អត្ថបទដែលជាប់ទាក់ទង
Open

Close