ប្រគល់អំណោយ ជូនគ្រួសារសព លោកស្រី ញ៉ែប ណារី ដែលបានទទួលមរណភាពដោយសារ ជំងឺកូវីដ១៩

ភ្នំពេញ៖នៅថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០នាទី នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនគ្រួសារសពលោកស្រី ញ៉ែប ណារី ទទួលមរណភាពដោយសារ ជំងឺកូវីដ-១៩ ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុង​ជន្មាយុ ៦៧ឆ្នាំ ។

ក្នុងសភាពដ៏ក្តុកក្តួល នេះ លោក អភិបាល បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសំដែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកស្រី ញ៉ែប ណារី បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

អំណោយ​ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួម​មាន​ ថវិកា​ ៥.០០០.០០០រៀល អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម ទឹកបរិសុទ្ធ០៥កេស និង មី០២កេស ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព​ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close