ប្រគល់អំណោយជូនគ្រួសារសពលោកស្រី ចូវ ហើន ដែលបានទទួលមរណភាព ដោយសារ ជំងឺកូវីដ១៩

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទី នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនគ្រួសារសពលោកស្រី ចូវ ហើន ទទួលមរណភាពដោយសារ ជំងឺកូវីដ-១៩ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុង​ជន្មាយុ ៥៥ឆ្នាំ ។

ក្នុងសភាពដ៏ក្តុកក្តួល នេះ លោក អភិបាល បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសំដែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកស្រី ចូវ ហើន បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

អំណោយ​ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួម​មាន​ ថវិកា​ ៥.០០០.០០០រៀល អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម ទឹកបរិសុទ្ធ០៥កេស និង មី០២កេស ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព​ ។

ជាចុងបញ្ចប់ លោកអភិបាល បានជូនពរដល់ ប្អូនប្រុស ប្អូនស្រីទាំង២ ដែលបានមើលថែម្តាយ ក្នុងពេលគាត់មានជម្ងឺ រហូតដល់គាត់ទទួល មរណភាពភាព នេះ សូមអោយជៀសឆ្ងាយ កុំអោយឆ្លងជម្ងឺកូវីដ-១៩ នេះ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close