អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តការងារ ត្រីមាសទី១ តាមរយៈ Video Conference !

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២១ តាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ផងដែរ។

សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពី មេបញ្ជាការរង ជានាយសេនាធិការ មេបញ្ជាការរង ប្រធានមន្ទីរទទួលជំនាញ។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកនាយឧត្តមសេនីយ៍ សៅ សុខា

ក៏បានលើកជាពិសេស នូវបញ្ហាជំងឺកូវីដ-១៩ មកពិភាក្សាវាយតម្លៃ និងផ្តាំផ្ញើដាស់តឿនក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនូវជំងឺកូវីដ-១៩ ឲ្យបានម៉ឹងម៉ាត់បំផុត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close