បើកកិច្ចប្រជុំបន្ទាន់ តាមប្រពន្ធ័ វីដេអូខនហ្វីរិន ( Zoom Meeting )

ភ្នំពេញ៖ នៅថ្ងៃទី១ មេសា ២០២១ វេលាម៉ោង១៤ និង៣០នាទីនេះ នៅសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំបន្ទាន់ តាមប្រពន្ធ័វីដេអូខនហ្វឺរិន ( Zoom Meeting ) ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារនៃកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានសមាសភាពដូចខាងក្រោម:៖

១.លោកលោកស្រី​គណៈអភិបាលខណ្ឌ
២.លោកអធិការនគរបាលខណ្ឌដូនពេញ
៣.លោកមេបញ្ជាការកងរជអវុធហត្ថខណ្ឌដូនពេញ
៤.គណៈនាយករដ្ឋបាលខណ្ឌ
៥.លោកប្រធានការិយាល័យទាំង១១(តំណាង)
៦.លោក លោកស្រី​ចៅសង្កាត់ទាំង១១
៧.លោក លោកស្រី​ប្រធានទីរួមផ្សារទាំង៣។​

នៅថ្ងៃព្រហស្បតិ៍ទី០១​ ខែមេសា​ ឆ្នាំ២០២១​វេលាម៉ោង ១៤,០០នាទីរសៀល​ មានបើកកិច្ចប្រជុំទទួលផែនការបន្តកិច្ចប្រជុំគណៈអភិបាលរាជធានីភ្នំពេញតាម​រយៈ​ Video Conferrence ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ​។​

របៀបវារៈ

១.ការជម្រុញការស្រង់ស្ថិតិប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ១៩
ក.ជម្រុញប្រជាពលរដ្ឋ​អាយុ ៦០ឆ្នាំ​ឡើង ដែលនៅសេសសល់ឲ្យទៅចាក់វ៉ាក់សាំងបន្ត និងមូលហេតុអ្នកមិនព្រមចាក់(បើមាន)។​
ខ.ប្រជាពលរដ្ឋ​អាយុ ១៨ឆ្នាំ​-៥៩ឆ្នាំ ដែលនៅសេសសល់ ដើម្បី​ត្រៀមចាក់វ៉ាក់សាំងសុីណូវ៉ាក់(Cinovax) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២១​ខាងមុខ។​

២.​ការអនុវត្ត​ន៍សេចក្តីសម្រេចលេខ ០៦៨/២១សសរ ចុះថ្ងៃទី០១ ខែមេសា​ឆ្នាំ​ ២០២១​របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី​ការអនុវត្ត​ន៍វិធានការរដ្ឋបាលបណ្តឿអាសន្ន ដើម្បី​ទុបស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។​

៣.ការផ្សព្វផ្សាយ​ការអនុវត្ត​ន៍សារាចរណែនាំលេខ ០២សរណន ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩​នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២១ ខាងមុខ។​

៤.ការកំណត់យកគ្រឹះស្ថានសិក្សារបស់រដ្ឋក្នុងមូលដ្ឋានចំនួន០១ដើម្បីត្រៀមដាក់មធ្យោបាយដែលប្រមូលបានពីអ្នកមិនអនុវត្តវិធានការសុខាភិបាល និងសេចក្តីសម្រេចលេខ ០៦៨/២១សសរ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងណែនាំអោយម្ចាស់យានយន្តធ្វើចត្តាឡីស័កនៅផ្ទះសំបែងរៀងៗខ្លួនរយ:ពេល១៤ថ្ងៃ អោយបានត្រឹមត្រូវ។

៥.មតិបូកសរុបរបស់លោក សុខ ពេញវុធ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ។​

អត្ថបទដែលជាប់ទាក់ទង
Open

Close