បាត់ដំបង៖ជនសង្ស័យម្នាក់ឈ្មោះរើន ខេត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃុំ ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ ចំណុចភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល រួមទាំងថ្នាំញៀនជាក់ស្តែង។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកថ្មគោលបានអោយដឹងថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១៥កញ្ចប់ ទម្ងន់៣,៥៤ក្រាម ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខបាត់ដំបង 1Q-9183 ជាមធ្យោបាយរបស់ជនល្មើសសម្រាប់ជិះចែកចាយថ្នាំញៀន។
បច្ចុប្បនជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញស្រុកថ្មគោល រៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យបទល្មើសប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ ៖ សុខ កុសល