រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែមីនា

ភ្នំពេញ៖ នារសៀល ថ្ងៃអង្គារ​ទី៣០ ខែមីនា​ឆ្នាំ២០២១ វេលាម៉ោង​១៤ និង៣០នាទីរសៀល នៅ រដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញប្រចាំខែមីនា ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​។

កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទ(តាម Zoom meeting )ក្នុងរបៀបវារៈដូចខាងក្រោម៖

១.ការងារប្រយុទ្ធប្រឆាំងកូវីដ ១៩ ការបន្តជម្រុញផ្សព្វផ្សាយ អនុវត្តវិធានការ(បីកុំ បីការពារ) ការបន្តធ្វើ QR code តាមអាជីវកម្ម និងការបន្តចែកម៉ាស់ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ផ្សារ​ទាំង៣។​

២.ការប្រជុំពិនិត្យ ឆ្លង របាយការណ៍រដ្ឋបាលប្រចាំខែមិនា និងរបាយការណ៍ប្រចាំត្រីមាសទី១របស់រដ្ឋបាលខណ្ឌដូនពេញ។​

៣.ការប្រជុំពិនិត្យ និងអនុម័ត ឆ្លងសេចក្តីព្រាងរបាយការណ៍ប្រាក់រង្វាន់ប្រចាំខែ មីនា។​ ៤.ការងារផ្សេងៗ។

អត្ថបទដែលជាប់ទាក់ទង
Open

Close