សប្បុរសជន បានបន្តឧបត្ថម្ភថវិកា ភេសជ្ជៈ អាហារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកាភេសជ្ជ: អាហារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក ដែលការចូលរួមនេះគឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។
ជាក់ស្តែង លោកវេជ្ជបណ្ឌិត ឆន មុនី និង ភរិយា (មន្ទីសម្រាកព្យាបាល និងសម្ភពទេពនិម្មិត ក្រុងសួង) ឧបត្ថម្ភ ភេសជ្ជៈ Deboba ចំនួន ២០០ កែវ លោកជំទាវ គឹម ស្រីមុំ ឧបត្ថម្ភភេសជ្ជ: ចំនួន ៤៨០ដប ហាង True Coffee ឧបត្ថម្ភភេសជ្ជៈ ចំនួន ៣០០ កែវ អាជ្ញាធរអគ្គិសនីកម្ពុជា ឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០ រៀល ម៉ាស់ចំនួន ៥,០០០ ម៉ាស់ទឹកបរិសុទ្ធ ចំនួន២០០ កេស ទឹកផ្លែឈើ ចំនួន១០ កេស លោកវេជ្ជបណ្ឌិត សុវណ្ណ កនិដ្ឋា និង ភរិយា ឧបត្ថម្ភថវិកាចំនួន១,៥០០ ដុល្លារ លោក ពេជ្រ គឹមសួរ និង លោកស្រី ឃុន សុជាតា (ម៉ាលី) ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភថវិកាចំនួន ៥០០ ដុល្លារ លោក មាស វាសនា នាយកក្រុមហ៊ុន Hydro6 (Cambodia) Co., Ltd ឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន ១០០ កេស ក្រុមហ៊ុន Fire Tiger (Cambodia) ឧបត្ថម្ភភេសជ្ជៈ ចំនួន ២៥០កែវ ក្រុមហ៊ុន Phnom Penh City Center ឧបត្ថម្ភនំប៉័ងសាច់ ចំនួន ១៥០ ដើមកាហ្វេអាម៉ាហ្សូនសាខា ជា ស៊ីម សាមគ្គី ឧបត្ថម្ភ ភេសជ្ជៈ ចំនួន ២៥០កែវ ក្រុមហ៊ុនLSH Cambodia ឧបត្ថម្ភChocolate ចំនួន ២៥០ កញ្ចប់ Myojo noodle ចំនួន ២០០ ចាន Coffee ចំនួន ២០ pkt។
ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។
សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានឲ្យថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២២៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧២នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០៨៧នាក់, ស្លាប់ចំនួន១១នាក់ និង៣នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕