សារំលែកមរណ:ទុក្ខ និង ថវិកាចំនួន ៣លានរៀល របស់សម្តេចក្រឡាហោម ស ខេង ត្រូវបាននាំយកជូនដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ថន ចាន់ធឿន ដែលបានទទួលមរណភាពដោយជំងឺ កូវីដ១៩
ភ្នំពេញ៖នារសៀល ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកអំណោយឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមមាន ៖ ប្រាក់ឧបត្ថម្ភ ចំនួន ៣លានរៀល និងសាររំលែកមរណទុក្ខ ផ្តល់ជូនលោកស្រី ធឿន សុធារ័ត្ន ត្រូវជាកូនស្រីបង្កើតនៃសព លោកអនុសេនីយ៍ឯក ថន ចាន់ធឿន មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណៈភាព ដោយជំងឺ COVID-19 កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
អំណោយឧបត្ថម្ភដែលបានផ្តល់ជូននេះ គឺផ្តល់ជូនតាមរយៈ លោក ពៅ វុទ្ធី មេភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕