ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យសកម្មភាពនៃការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំកំពង់ចាម​ និងផ្សារសាមគ្គី​

ភ្នំពេញ៖នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសកម្មភាពនៃការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំកំពង់ចាម​ និងផ្សារសាមគ្គី​ ស្ថិតនៅក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីមានអ្នកមានវិជ្ជមានកូវីដ-១៩ បានចូលមកទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារខាងលើនេះ កាលពីពេលកន្លងមក។

គួរបញ្ជាក់ថា៖ បន្ទាប់ពីរកឃើញអ្នកជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយគ្រួសារ លោក វ៉ាន់ ណាក្រូ ប្រធានការិយាល័យសុខាភិបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដែលមានវិជ្ជមានកូវីដ-១៩ នៅផ្សារទាំងពីរខាងលើ រដ្ឋបាលខេត្ត បានសម្រេចផ្អាកអាជីវកម្ម តូបលក់ដូរចំនួន ០៩ទីតាំង នៅផ្សារធំ និង ០១ទីតាំងនៅផ្សារសាមគ្គី ក្រុងកំពង់ចាម និងនាំអ្នកជាប់ពាក់ព័ន្ធ យកមកធ្វើជាចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

 

អត្ថបទដែលជាប់ទាក់ទង
Open

Close