រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយ អធិការនគរបាលខណ្ឌមានជ័យ បាននាំយកសំភារៈ ម៉ាស់ ជែលលាងដៃ របាំងការពារមុខ រួមទាំងថវិកា ផ្តល់ជូន មណ្ឌលសុខភាព ស្ទឹងមានជ័យ
ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយ អធិការនគរបាល ខណ្ឌមានជ័យ បាននាំយកសំសំភារៈ ម៉ាស់ ជែលលាងដៃ របាំងការពារមុខ រួមទាំងថវិកា ផ្តល់ជូនមណ្ឌលសុខភាពស្ទឹងមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានកោតសរសើរ និង លើកទឹកចិត្តក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលសុខភាពស្ទឹងមានជ័យ ចាំផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ចាប់ពីអាយុ ៦០ឆ្នាំ ឡើងទៅ ដោយយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១ខាងមុខ ។
បន្ទប់មក លោកអភិបាលរង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌមានជ័យ សូមអញ្ជើញមកទទួលសេវាចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ-១៩ នៅមណ្ឌលសុខភាពស្ទឹងមានជ័យ អោយបានគ្រប់ៗគ្នា ។ ទន្ទឹមនឹងនេះ លោកអភិបាលរង បានបន្តទៀតថា នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំរិះរកនូវវ៉ាក់សាំងបង្ការជម្ងឺ កូវីដ-១៩ ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃ ។
សំភារៈដែលផ្តល់ជូន មណ្ឌលសុខភាពស្ទឹងមានជ័យ រួមមាន៖
១. ទឹកសុទ្ធ ៤០ កេស
២. ជែលលាងដៃ ៤០ដប
៣. ម៉ាស់ ៣០ ប្រអប់
៤. មីកំប៉ុង ១កេសធំ ស្មើនឹង ៧២កំប៉ុង
៥. ភេសជ្ជៈ ២០កេស
៦. របាំងការពារមុខ ២០របាំង
៧. ថវិកា ចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ។