សម្រេចផ្អាកអាជីវកម្ម ១៣ទីតាំង ជាបណ្ដោះអាសន្ន និង យកអ្នកពាក់ព័ន្ធ ទៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ចេញនូវយន្តការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ក្នុងខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្រេចផ្អាកអាជីវកម្មចំនួន ១៣ទីតាំងមាន÷ មណ្ឌលសុខភាព ០១ទីតាំង និងមន្ទីរពេទ្យឯកជន ចំនួន ០២ទីតាំង តូបលក់ដូរចំនួន ០៩ទីតាំង នៅផ្សារធំ និង ១ទីតាំងនៅផ្សារសាមគ្គី ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ការផ្អាកអាជីវកម្មបណ្ដោះអាសន្ននេះ បន្ទាប់ពី រកឃើញជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយគ្រួសារ លោក វ៉ាន ណាក្រូ ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដែលមានវិជ្ជមានកូវីដ-១៩ ។ ដោយឡែក អ្នកជាប់ពាក់ព័ន្ធ បានយកមកធ្វើជាមណ្ឌលចត្តាឡីស័កមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា សម្រាប់ព្រឹត្តិការណ៍កើតឡើងថ្ងៃនេះ ឯឧត្តម បានដាក់ចេញវិធានការឲ្យរដ្ឋបាលខេត្ត ចេញសេចក្តីប្រកាសព័ត៌មាន ជាបន្ទាន់ស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ និងបញ្ជាក់អត្តសញ្ញាណឲ្យបានច្បាស់លាស់ ដើម្បី ស្វែងរកអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត ឲ្យមកចូលរួមធ្វើចត្តាឡីស័ក និងយក់សំណាក់ទៅពិនិត្យ ហើយកំណត់ឲ្យបានច្បាស់លាស់ ពីទីតាំងកន្លែងយកសំណាក់ ដើម្បី ងាយស្រួលដាក់អ្នកដែលគិតថា ខ្លួន មានការពាក់ព័ន្ធទាំងនោះ ដើម្បី ទៅយកសំណាក់ និងពិនិត្យរកវីរុសកូវីដ-១៩ ជាមួយគ្រូពេទ្យជំនាញ នៅទីនោះផ្ទាល់ ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម