ខេត្តកំពង់ចាម៖ កាលពីថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទីលោក ខ្លូត ចិន្តា អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ (ឆេះផ្ទះប្រជាពលរដ្ឋ) ស្ថិតនៅចំណុចភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកខ្លូត ចិន្តា អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និង កម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចេញរថយន្ដពន្លត់អគ្គីភ័យ ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។
ម្ចាស់ផ្ទះឈ្មោះ អុន លីម ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ ដែលមានអាសយដ្ឋាននៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ផ្ទះទំហំ ៦ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ ប្រក់ដែក ជញ្ជាំងក្តា ( ប្រហែល៨០%) ។
ទ្រព្យសម្បត្តិកខូចខាត
លុយខែ្មរចំនួន ៤.០០០.០០០រៀល និង លុយដុល្លារ៥០០$ ខ្សែរកមាស ៥ជី ។
ជញ្ជៀនមាស ២ជី និងសម្ភារ:ជាច្រើនទៀត។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
អគ្គិភ័យរលត់អស់ ១០០% នៅវេលាមោង ១៤ និង១០នាទី ។
ករណីនេះមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ ។
ក្នុងកិច្ចប្រតិបត្តិការណ៍នោះ យើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង និងប្រើប្រាស់ទឹក ចំនួន ០២រថយន្ត ។