លោក ម៉ូវ ម៉ានិត អញ្ជើញទៅទទួលទេយ្យទានមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក!

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញទៅទទួលទេយ្យទានមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតាមមណ្ឌលក្នុងមូលដ្ឋានខណ្ឌសែនសុខ ពីសម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណខណ្ឌសែនសុខ ជាសម្តេចព្រះចៅអធិការវត្តសំរោងអណ្តែត ព្រះអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ។ អណោយមនុស្សធម៌ដែលទទួលបានពីសម្តេចព្រះសាក្យមុនីរួមមាន៖ អង្ករ១តោនកន្លះ មី៥០កេស ទឹកសុទ្ធ៥០កេស ទឹក្រូច១០កេស ទឹកត្រី២៥យួរ ទឹកសុីអីវ២៥យួរ ត្រីខកំប៉ុង២៥យួរ។

ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌសែនសុខ កងកម្លាំង និងប្រជាពលរដ្ឋទូរទាំងខណ្ឌ សូមគោរពថ្លែងអរណរព្រះគុណ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណខណ្ឌសែនសុខ ជាសម្តេចព្រះចៅអធិការវត្តសំរោងអណ្តែត ព្រះអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ និងចែករំលែកនូវទេយ្យទាន ដែលបានមកពីការប្រគេនរបស់ពុទ្ធបរិស័ទ ពីការផ្គត់ផ្គង់ព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងទីអារាម ជូនដល់អាជ្ញាធរដើម្បីចែករំលែកដល់អ្នកខ្វះខាតទីទ័លក្រក្នុងមូលដ្ឋានខណ្ឌ។

សូមប្រគេនពរ ថ្វាយជូនសម្តេច សូមមានព្រះសុខភាពបរិបូរ ជន្មាយុយឺនយូរ ជាម្លប់ដល់កូនចៅទូរទាំងខណ្ឌសែនសុខតរៀងទៅ។

អត្ថបទដែលជាប់ទាក់ទង
Open

Close