ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា ម៉ោង១១មុនថ្ងៃត្រង់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់បាន ហ៊ុំព័ទ្ធ ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិវាលមាល ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយ ក្រោយពលរដ្ឋខ្មែរឈ្មោះ លិន វណ្ណៈ ភេទប្រុស អាយុ២៥ មុខរបរ អនាម័យកាសុីណូមីងគ័ង ក្នុងក្រុងព្រះសីហនុ បានរត់ចេញពីការធ្វើចត្តឡីស័កនៅកាសុីណូមុីងគ័ងកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។
សមត្ថកិច្ចប្រាប់ថា បុរសរូបនេះមានជំងឺកូវីដ១៩ និងព្យាបាលជាសះស្បើយ បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្ត ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កបន្តតាមបច្ចេកទេស ប៉ុន្តែបុរសរូបនេះបានរត់ចេញពីកន្លែងធ្វើចត្តាឡីសក័ ។
បើតាមសមត្ថកិច្ចថា អ្នកជំងឺនេះ លាប់ជំងឺឡើងវិញ ក្រោយធ្វើតេស្តសំណាកជាលើកទី៣ បច្ចុប្បន្នត្រូវបានគ្រូពេទ្យនាំយក ត្រឡប់មកវិញហើយ ។
បច្ចប្បន្ន មានក្រុមគ្រួសារឱពុក ម្តាយ ប្អូនស្រីនិងអ្នកពាក់ពន្ធ័មួយចំនួនទៀតជាមួយបុរសរូបនេះ ត្រូវបានអាជ្ញាធរ រៀបចំដាក់ឲ្យធ្វើចត្តាឡីសក័នៅនឹងកន្លែង ក្នុងភូមិវាលមាសឃុំវាលរេញ ស្រុកព្រៃនប់៕