ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៧ មីនា ២០២១នេះ បងស្រីទាំង២នាក់ ត្រូវបានអនុញ្ញាតអោយចេញ ពីមន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក ខេត្តកំពង់ធំ និងបន្តធ្វើចត្តាឡីស័កបន្តចំនួន១៤ថ្ងៃទៀតនៅផ្ទះ ក្រោយពីបានធ្វើតេស្ត អវិជ្ជមាន វីរុស COVID-19 ចំនួន២លើក។
សូមថ្លែងអំណរគុណ ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកនិងក្រុមគ្រូពេទ្យជួរមុខទទួលបន្ទុកព្យាបាលថែរទាំអ្នកជំងឺ កូវីដ១៩ មន្ទីរពេទ្យ និងសម្តែងនូវកាកោតសរសើរចំពោះ ក្រុមការងារស្រាវជ្រាវកូវីដ១៩ និងក្រុមការងារថែទាំព្យាបាលដល់អ្នកជំងឺកូវីដ១៩ របស់គ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យបង្អែកបារាយណ៍ -សន្ទុក។
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩