នាំយកថវិកា និង គ្រឿងឧបភោគបរិភោគជូន គ្រួសារ សមាជិក ស.ស.យ.ក សង្កាត់ផ្សារថ្មីទី៣ ដែលមានផ្ទុកជម្ងឺ កូវីដ១៩
ភ្នំពេញ៖ នាល្ងាចថ្ងៃទី ២៦ខែ មីនាឆ្នាំ២០២១ វេលាម៉ោង ០៦:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធាន ស.ស.យ.កខណ្ឌ បានចាត់អោយ លោក សុក ពិសី អនុប្រធានអចិន្ត្រៃយ៍ ស.ស.យ.កខណ្ឌ នាំយក ថវិកា និង គ្រឿងឧបភោគបរិភោគជូនដល់ ក្រុមគ្រួសារ កញ្ញា គង់ សៅវុត្ថា សមាជិក ស .ស.យ.កសង្កាត់ផ្សារថ្មីទី៣ ដែលមានផ្ទុកមេរោគ Covid-19 នឹងកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ។
អំណោយសម្រាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ជូនគ្រួសារគាត់ ដែលកំពុងធ្វើចត្តាឡីស័ក នៅផ្ទះរួមមាន :
ថវិកាចំនួន ៤០០,០០០៛
អង្ករ០២ បាវ ស្មេី ៥០ គីឡូ
មី៤ កេស
សាប៊ូ៤ ដុំ
ទឹកសុទ្ធ៨យួរ ស្មេី ៤កេស
ក្នុងនោះដែរ លោក សឿង កុសល ចៅសង្កាត់ផ្សារថ្មីទី៣ និងជាប្រធាន ស.ស.យ.ក សង្កាត់ បានឧបត្ថម្ភបន្ថែមនូវ អង្ករចំនួន ២៥គីឡូ រួមនឹងថវិកា ចំនួន ១០០,០០០រៀល ។