ស្ងើចសរសើរទឹកចិត្តមែន! ៣០០ បន្ទប់ មិនយថ្លៃឈ្នួល!

រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណ ដល់លោក​ សុខ​ ឃាង​ និងភរិយា​ ជាម្ចាស់ផ្ទះ (បន្ទប់ជួល) ចំនួន​ ៣០០បន្ទប់​ នៅមុខរោងចក្រញ៉ូ​វ​ស្តា​រ សង្កាត់លេខ១​ ក្រុងព្រះសីហនុ​ បានឯកភាពអនុគ្រោះមិនយកឈ្នួលផ្ទះ (៣០០បន្ទប់)​ ចំនួន២ខែ​ គឺសម្រាប់ខែមេសា​ និងខែឧសភា​ ពីបងប្អូនកម្មករ​ និយោជិតទាំងអស់ដែលកំពុងស្នាក់នៅផ្ទះជួលរបស់លោក ដើម្បីជួយសម្រួលបន្ទុករបស់បងប្អូនកម្មករ និយោជិត ដែលកំពុងជួបការលំបាក ដែលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា នឹងមានម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលនៅក្នុងខេត្តព្រះសីហនុ​ផ្សេងៗទៀត​ នឹងចូលរួមអនុគ្រោះបន្ធូរបន្ថយការយកឈ្នួលផ្ទះ(បន្ទប់ជួល)​ សម្រាប់បងប្អូនកម្មករ​ និយោជិតរបស់យើងជាបន្តទៀត ដើម្បីចូលរួមជារដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close