អភិបាលខេត្តពោធិ៍សាត់ ទៅជួបម្ចាស់ បន្ទប់ជួល ដែលមិនយកថ្លៃឈ្នួល

ខេត្តពោធិ៍សាត់៖ នាព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​ផ្ដល់​បណ្ណ​សសេីរ​ជូន​ លោក​ ហេង​ វាសនា​ និង​ភរិយា​ ដែល​រស់នៅ​ ភូមិ​ទទឹង​ ឃុំ​អន្លង់​ត្នោត​ ស្រុក​ ក្រគរ​ ខេត្ត​ពោធិ៍សាត់​។

លោក ហេង វាសនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ ហេង វាសនា និងភរិយា ដែលរស់នៅក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ សូមប្រកាសថា បើខេត្តពោធិ៍សាត់យើងទៅមុខទៀត មានបញ្ហាកូវីដអីកើតឡើង ខ្ញុំនឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំង៤៦បន្ទប់ រហូតខេត្តយើងដំណើរការជាធម្មតាឡើងវិញ។ ការចូលរួមនេះជាការជួយសំរាលដល់ បងប្អូនយើងដែលកំពុងស្នាក់នៅ និងជួយសំរាលដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចពុក Hun Sen នឹងលោកអភិបាល ខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ជាទីគោរពនឹងស្រទ្បាញ់ផងដែរ។ សូមឲ្យប្រទេសកម្ពុជាឆ្លងផុតនៅគ្រោះកាចមួយនេះទាំងអស់គ្នាផងចុះ»។

អត្ថបទដែលជាប់ទាក់ទង
Open

Close