លោកអភិបាលខណ្ឌចំការមន បានអញ្ជើញបន្តចុះត្រួតពិនិត្យ និងសម្រសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ ៦០ឆ្នាំឡើងនៅ ក្នុងមូលដ្ឋានខណ្ឌចំការមន នៅមណ្ឌលសុខភាព ផ្សារដើមថ្កូវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
បន្ទាប់ពីចប់កម្មវិធីចែកអំណោយនៅសង្កាត់ទួលទំពូងទី១រួចមក លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីក្រោមឱវាទនៃរដ្ឋបាលខណ្ឌចំការមន បានអញ្ជើញបន្តចុះត្រួតពិនិត្យ និងសម្រសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ ៦០ឆ្នាំឡើងនៅ ក្នុងមូលដ្ឋានខណ្ឌចំការមន នៅមណ្ឌលសុខភាព ផ្សារដើមថ្កូវ ដែលស្ថិតនៅទល់មុខវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ ផ្លូវលេខ១៦៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close