អភិបាលខណ្ឌចំការមន បន្តចុះចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ រស់នៅសង្កាត់ទួលទំពូងទី១

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយរបស់រដ្ឋបាលខណ្ឌចំការមន ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅសង្កាត់ទួលទំពូងទី១ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទួលទំពូងទី១។

អំណោយដែលទទួលបានក្នុង ០១គ្រួសារ រួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកបរិសុទ្ធ និងម៉ាស។

អត្ថបទដែលជាប់ទាក់ទង
Open

Close