ភ្នំពេញ៖ កាលពីថ្ងៃទី២៥ មីនា ២០២១ វេលាម៉ោង១១ និង០០នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី រំលោភលើទំនុកចិត្ត (ចេញសែកគ្មានសាច់ប្រាក់) នៅចំណុចក្នុងក្រុមហ៊ុនបេតុងលាយស្រាច់ ជ្រេហ្គន ផ្លូវ១០១៩ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ជនសង្ស័យទី១ ឈ្មោះ គ្រី គីមលាង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករអចលនទ្រព្យ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន)។
ទី២ ឈ្មោះ ភាគ ផានីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអង្គការសមាគមន៍ខ្មែរកម្ពុជាក្រោម ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) បានចេញសែកគ្មានសាច់ប្រាក់ចំនួន ១៣.០០០ដុល្លា ឲ្យទៅជនរងគ្រោះ ឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនបេតុងលាយស្រាច់ជ្រេហ្គន ស្នាក់នៅក្នុងក្រុមហ៊ុ បេតុងលាយស្រាច់ជ្រេហ្គន ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ លុយដុល្លា ១៣.០០០ដុល្លា , សម្ភារៈបន្សល់ទុក សែកគ្មានសាច់ប្រាក់០២សន្លឹក ស្មើ១៣.០០០ដុល្លា ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។