លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៦៥ គ្រួសារ ស្ថិតនៅក្នុងភូមិឬស្សី៣

ភ្នំពេញ៖ នៅវេលាម៉ោង ១៤និង០០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី​ ២៥ ខែមីនា​ ឆ្នាំ២០២១នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ-បរិភោគ ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៦៥គ្រួសារ ស្ថិតនៅក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។

ទន្ទឹមនឹងនេះ លោកប្រធាន បានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋទាំង ៦៥គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនាពេលនេះ សូមបន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កអោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ។ ជាមួយគ្នានេះដែរ លោកប្រធាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង ៣កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ ។ម្យ៉ាងទៀត ប្រសិនបើគ្មានការចាំបាច់ទេ សូមបងប្អូនកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ-១៩ ក៌ដូចជាបញ្ចប់ ព្រឹត្តិការណ៍ ២០កុម្ភះខាងមុខនេះផងដែរ ។

អំណោយមនុស្សធម៌ ក្នុងមួយគ្រួសារទទួលបាន ៖
អង្ករ ១បាវ =២៥គីឡូ , ទឹកសុទ្ធ ១កេស , និង ឩបត្ថម្ភ អាហារស្បៀង ១កញ្ចប់ ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close