លោក ហេង ឡុង ៖ តាងនាមខ្ញុំ ប្រធានសមាគមសិល្បករខ្មែរ និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំមានសេចក្តីរន្ធត់ចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ដោយលោក ឈាន ប៊ុនធឿន (ឌីជេ BOOM) ជាពិធីករ និងកំប្លែង បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានទទួលមរណភាពនៅវេលាម៉ោង ៧:៣៥នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៣៨ឆ្នាំ ដោយមេរោគកូវីដ-១៩។
មរណភាពរបស់លោក ឈាន ប៊ុនធឿន គឺជាការបាត់បងនូវសិល្បករផ្នែកពិធីករ និងកំប្លែងដ៏មានទេពកោសល្យមួយរូប ក្នុងបុព្វហេតុលើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ និងជាការបាត់បង់ស្វាមី ឪពុក ប្រកបដោយស្វាមីភក្តិ ព្រហ្មវិហារធម៌ របស់ភរិយា និងកូនៗ។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយគ្រួសារនៃសព និងសូមឧទ្ទិសបួសសួងសុំឲ្យដួងវិញ្ញាណក្ខន្ធលោក ឈាន ប៊ុនធឿន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ក្រុមគ្រួសារលោក ឈាន ប៊ុនធឿន ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំអំពីយើងខ្ញុំទាំងអស់គ្នា។