សប្បុរសជនចំនួន៣នាក់ ព្រមទាំងគ្រួសារ បានឧបត្ថម្ភថវិកាជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក ឧកញ៉ា អុឹង លីហេង និង លោកជំទាវ តាំង ហ្គិចលៀង ឧបត្ថម្ភថវិកា ចំនួន ២០,០០០ ដុល្លារ ឯកឧត្តមសេងស៊ីវុត្ថានិងលោកជំទាវវេជ្ជបណ្ឌិតស្រី វីបុប្ផាឧបត្ថម្ភថវិកាចំនួន១០,០០០ ដុល្លារ និងឧកញ៉ា ស្រី ចន្ធូ ថវិកាចំនួន១០,០០០ ដុល្លារ បានឧបត្ថម្ភថវិកា ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី-១៩កន្លងមក។

នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTYDA និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យនិងអាជ្ញាធរ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែមិនា ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មី ៣៥នាក់ទៀត និងជាសះស្បើយ ៣២នាក់ ក្នុងនោះករណីឆ្លងសហគមន៍ ៣៣នាក់ អ្នកដំណើរពីបរទេស ០២នាក់ ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបចំនួន១៧៨៨ នាក់ អ្នកជាសះស្បើយចំនួន៩៩៩ នាក់ អ្នកកំពុងព្យាបាលចំនួន៧៨៣ នាក់ និងអ្នកស្លាប់ចំនួន ០៤ នាក់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close