រដ្ឋបាលខណ្ឌចំការមន បានបន្តចុះចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៣គ្រួសារ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក

ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយរបស់រដ្ឋបាលខណ្ឌចំការមន ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៣គ្រួសារ សង្កាត់ទន្លេបាសាក់ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទន្លេបាសាក់។

បន្ទាប់មកពីចែកអំណោយនៅអនុវិទ្យាល័យ សម្តេចសុធារស រួចមក ក្រុមការងារដ្ឋបាលខណ្ឌចំការមន បានបន្តចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ០៨គ្រួសារទៀត ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ឆ្នាំ២០២១ នៅក្នុងសង្កាត់ទន្លេបាសាក់។

អំណោយដែលទទួលបានក្នុង ០១គ្រួសារ រួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកបរិសុទ្ធ និងម៉ាស។

អត្ថបទដែលជាប់ទាក់ទង
Open

Close