បុគ្គលិករបស់ក្រុមហ៊ុន ស៉ិនទ្រី ចំនួន២៤នាក់​ ដែលកំពុងធ្វេីចត្តាឡីស័ក ក្នុងសង្កាត់ចតុមុខ ទទួលបានអំណោយ មនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ​ ! 

ភ្នំពេញ៖ នារសៀលថ្ងៃ​ ចន្ទ​៩​កេីត​ ខែ​ចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី​២២​ ខែមីនា​ ឆ្នាំ​២០២១​ វេលាម៉ោង០៥:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានចាត់អោយលោក ស្រី នូ ថាវរី ប្រធានអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បន្តនាំយកគ្រឿងឧបភោគបរិភោគ និង ថវិកា ចែកជូនដល់ បុគ្គលិករបស់ក្រុមហ៊ុនស៉ិនទ្រី ចំនួន២៤នាក់​ ដែលកំពុងធ្វេីចត្តាឡីស័ក ដែលមានទីតាំងស្ថិតនៅក្នុង ផ្ទះលេខ៣៦ ផ្លូវលេខ២៤០ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

អំណោយដែលប្រគល់ជូនរួមមាន:
ថវិកា​ ៤០,០០០រៀល/ក្នុងម្នាក់​
អង្ករចំនួន​ ១០០​ kg
មី​ ចំនួន​ ៥​ កេស
ទឹកបរិសុទ្ធចំនួន​ ៥​កេស​
សាប៊ូម្សៅចំនួន​ ១០​គីឡូ
សាប៊ូដុំ​ ចំនួន​ ១២​ដុំ
ម៉ាស់ចំនួន​ ០៣​ប្រអប់
ថ្នាំពេទ្យចំនួន ០៣កញ្ចប់
ថ្នាំដុសធ្មេញចំនួន​ ៥ឡូ

ចំពោះមុខលោកស្រី ប្រធានអនុសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីលោកសំណាក់ លោក ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងកាល:ទេស:កម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩​ សូ​មបងប្អូនប្រជាពលរដ្ឋ​គ្រប់រូប​​អនុវត្តតាមវិធានសុខាភិបាល​អោយបានម៉ត់ចត់ ដោយ ដាក់ខ្លួនអោយនៅ ដាច់ដោយឡែក១៤ ថ្ងៃ រងចាំការយកសំណាក់លើកទី២ និង លទ្ធផលពីគ្រូពេទ្យជំនាញ និង សូមជូនពរបងប្អូន ជៀសផុតពីជម្ងឺក៏កាចសាហាវនេះ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close