លោក ឌី រ័ត្នខេមរុណ ចុះពិនិត្យមើល និងរៀបចំ កន្លែងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩!

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ
លោកជំទាវ កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះពិនិត្យមើល និងរៀបចំ កន្លែងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ នៅ មណ្ឌលសុខភាពស្ទឹងមានជ័យ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើការរៀបចំទីធ្លាក្នុងបរិវេណមណ្ឌលសុខភាពស្ទឹងមានជ័យ ដោយមានកន្លែងអង្គុយរងចាំ កន្លែងបំពេញឈ្មោះ និងកន្លែងទទួលចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ-១៩ ហើយកន្លែងនីមួយៗបានរៀបចំដោយគម្លាតសុវត្ថិភាពបុគ្គលតាមវិធានការសុខាភិបាលផងដែរ  ។

ទន្ទឹមនឹងនេះដែរ លោកជំទាវ កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នេះជាការគិតគូរពីថ្នាក់ដឹកនាំ ឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយរៀបចំអោយមានការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ក៍ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យយើងផងដែរ ។

ក្នុងការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នេះ គឺចាប់អនុវត្តពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២១ នេះតទៅ នៅមណ្ឌលសុខភាពស្ទឹងមានជ័យ ចំពោះតែប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំ ឡើងទៅប៉ុណ្ណោះទេ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close