ប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ ភ្លាមៗ នោះ អភិបាល បានចាត់មន្ត្រីនាំយក គ្រឿងឧបភោគបរិភោគ ជូនគាត់ភ្លាមៗ

ភ្នំពេញ៖ នៅព្រឹកថ្ងៃ អាទិត្យ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:០០នាទី បន្ទាប់ពីទទួលបានដំណឹងថាប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ខ្វះខាត់ស្បៀងអាហារ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានចាត់អោយលោក ស្រី នូ ថាវរី ប្រធានអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ នាំយកគ្រឿងឧបភោគបរិភោគ និង ថវិការួមមាន អង្ករចំនួន ១២៥kg, មីជាតិ ៦កេសតូច, និងថវិកា ២៥០,០០០៛ ដល់/០៤គ្រួសារ ដើម្បីសម្រាលការចំណាយពួកគាត់នាពេលនេះ ។

លោកស្រីបាន មានប្រសាសន៍ថា ក្នុងកាល:ទេស:កម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩​ សូ​មបងប្អូនប្រជាពលរដ្ឋ​គ្រប់រូប​​អនុវត្តតាមវិធានសុខាភិបាល​អោយបានម៉ត់ចត់ ដោយ ដាក់ខ្លួនអោយនៅ ដាច់ដោយឡែក១៤ ថ្ងៃ រងចាំការយកសំណាក់លើកទី២ និង លទ្ធផលពីគ្រូពេទ្យជំនាញ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close