សេចក្ដីបំភ្លឺព័ត៌មាន ក្នុងនាមកងកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកវាលវែង សូមធ្វើការបំភឺជូនដល់បងប្អូនសារធារណៈជនទាំងអស់ដែលបានប្រើប្រាស់បណ្ដាញសង្គម សូមកុំអោយមានការភាន់ច្រឡំ។
ចំពោះការបង្រ្កាបករណីប្រេីប្រាស់និងសម្រួលទីតាំងឲ្យប្រេីប្រាស់នូវសារធាតុញៀន នៅថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង ១៣.០៦ នាទី នៅចន្លោះគីឡូម៉ែត្រលេខ៦២-៦៣ ចំណុចដំណាក់កន្សែង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានទទួលពត៌មានពីភ្នាក់ងារសម្ងាត់ថាៈមានឈ្មោះ កែវ សុធា ភេទប្រុស អាយុ ៤១ ឆ្នាំ គឺជាមុខសញ្ញាសកម្មក្នុងការប្រេីប្រាស់ និងសម្រួលឲ្យប្រេីប្រាស់នូវសារធាតុញៀន។
លុះដល់ម៉ោង ១៣.០៦ នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសម្ថកិច្ចយេីងមួយក្រុម និងមានមធ្យោបាយរថយន្ត ០១ គ្រឿង ម៉ាក LEXUS LX 470 ពណ៌ស្ក ស្លាកលេខភ្នំពេញ 2D-1259 ចុះបង្រ្កាបទីតាំងផ្ទះរបស់ឈ្មោះ កែវ សុធា ជាលទ្ធផល សមត្ថកិច្ចយេីងបានរកឃេីញវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន មួយចំនួន ទុកក្នុងអំពូល កញ្ចក់មូលសថ្លា ឃេីញដូចនោះកម្លាំងសមត្ថកិច្ចយេីង បានដេញចាប់ជនសង្ស័យឈ្មោះ កែវ សុធា ប៉ុន្តែជននោះបានរត់គេចខ្លួនចូលក្នុងព្រៃស្រោងខាងក្រោយផ្ទះបាត់ ភ្លាមនោះកម្លាំងយេីងបាននាំគ្នាមករកវត្ថុតាង បន្ថែមនៅក្នុងតូបជួសជុលម៉ូតូរបស់ជនសង្ស័យ ស្រាប់តែសាច់ញាតិរបស់ជនសង្ស័យជាច្រេីននាក់បានមករារាំង ដោយអ្នកខ្លះបានយកដែកមូករកវាយរថយន្តសមត្ថកិច្ច និងខ្លះទៀតបានជេរប្រមាថលេីសមត្ថកិច្ចកំពុងប្រតិបត្តិការណ៍ ព្រមទាំងយកទូរស័ព្ទថតវីដេអូរបង្ហោះ និងចែកចាយបន្ត តាមបណ្តាញទំនាក់ទំនងសង្គម(Facebook . tiktok) ទៀតផង ។
ចំពោះករណីនេះសមត្ថកិច្ច បានរាយការណ៍ជូន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ដពោធិ៍សាត់រួចហើយ ។