ភ្នំពេញ៖ នារសៀលថ្ងៃទី ២០ មីនា ២០២១ វេលាម៉ោង១៦ និង០០នាទី ប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី លេងល្បែងស៊ីសង ជល់មាន់ នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ទី១ ឈ្មោះ យ៉ាត ថាត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ទី២ ឈ្មោះ ជាង នាង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។
ទី៣ ឈ្មោះ សូរ ភ័ស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
សម្ភារៈបន្សល់ទុក មាន់២ក្បាលងាប់ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។