រកឃើញអ្នកវិជ្ជមាន មេរោគ កូវីដ១៩ ម្នាក់ ក្នុងបុរី​ ប៉េង ហួត (ផ្លូវ៥៩៨)

ភ្នំពេញ៖  លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង០៨ និង០០ នាទី បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០១ នាក់ រួមមាន ៖ ស្ត្រី អាយុ ៣១ ឆ្នាំ មានទីលំនៅបុរី​ ប៉េង ហួត (ផ្លូវ៥៩៨) ផ្ទះលេខ៨០ ផ្លូវលេខP១៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ​។

ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺចំនួន ០២ នាក់ (បុរសជនជាតិម៉ាឡេស៉ី ០១ នាក់ និងស្ត្រីជនជាតិខ្មែរ ០១ នាក់) តម្រូវអោយធ្វើចត្តាឡីស័ក និងត្រៀមយកសំណាកជាបន្ត។

បច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close