រថយន្តធំ បុករះរថយន្ត ៤គ្រឿង លើស្ពានអ្នកលឿង

ខេត្តកណ្តាល៖ សមត្ថកិច្ចបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក រថយន្តធំបុករះរថយន្តចំនួន៤គ្រឿង កើតហេតុនៅថ្ងៃ សៅរ៍០៧កើត ខែ ចេត្រឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមិនាឆ្នាំ២០២១ វេលាម៉ោង ១៧ នឹង១០នាទី នៅចន្លោះ Km ៦០-៦១ ផ្លូវជាតិលេខ ១ ចំណុចលើស្ពានត្សឹបាសា(ហៅស្ពានអ្នកលឿង) ស្ថិតក្នុងភូមិ កោះចំរើនឃុំ កំពង់ភ្នំស្រុកលើកដែកខេត្តកណ្តាល ។

សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងខាងលើនេះ មានរថយន្ត ៤គ្រឿងដូចខាងក្រោមរថយន្តធំ ដឹកទំនិញម៉ាក Fu So ពណ៌ខៀវស្លាកលេខតាកែវ 3A-1040បើកបរដោយ ឈ្មោះចំរើន ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើដំណើរពីព្រៃវែងទៅភ្នំពេញស្របទិសគ្នា។ លុះមកដល់ចំណុចកើតហេតុលើ ស្ពានត្សឹកបាសា ក៏ឡើងវ៉ារថយន្តខាងមុខតែមានឧបសគ្គ គឺមានរថយន្តធំ ទិសដៅបញ្ច្រសគ្នា ក៏បានបួងចង្កូតចូលមកវិញទៅបុក រថយន្តម៉ាក សាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2N-8709 បើកបរដោយឈ្មោះ ស៊ិន ណារ័ត្ន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្តាល ហើយបានបន្តទៅបុក រថយន្តម៉ាក ស៊ីណា ពណ៌ ស កាមៃ បើកបរ ដោយឈ្មោះ ប្រាក់សារិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ធ្នល់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បន្តបុករះ រថយន្តម៉ាក Prius ពណ៌សស្លាកលេខ ភ្នំពេញ 2AG-5364បើកបរដោយឈ្មោះស៊ឹម ម៉ារីភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្ទឹងសន្តិភាពឃុំអ្នកលឿងស្រុកពាមរកិ៍ខេត្តព្រៃវែង ទើបអស់ល្បឿនបានឈប់។

ចំពោះរថយន្តខូចខាត ៤គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធី។

សត្ថកិច្ចសន្និដ្ឋានបឋម ថា ករណីនេះ បង្កឡើងដោយរថយន្តធំ ស្លាកលេខ តាកែវ 3 A-1040 មានការធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ក្នុងកាវ៉ាជែងទើបគ្រោះថ្នាក់កើតឡើង។

អត្ថបទដែលជាប់ទាក់ទង
Open

Close