ចុះណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មអុីនធើណេត ឲ្យផ្អាកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩
ភ្នំពេញ៖ ដោយអនុវត្តតាមសេចក្តីជូនដំណឹងលេខ ០២៣/២១ សជណ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ និងសង្កាត់ទាំង០៦ បានចុះណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មអុីនធើណេតឲ្យផ្អាកជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមមានដូចខាងក្រោម ៖
១.សង្កាត់ភ្នំពេញថ្មីបានចំនួន ០៧ទីតាំង ក្នុងនោះមាន០៣ទីតាំងបានបិទដោយខ្លួនឯង។
២.សង្កាត់គោកឃ្លាងមានចំនួន ០៤ទីតាំង ក្នុងនោះមាន០១ទីតាំង បិទដោយខ្លួនឯង។
៣.សង្កាត់ទឹកថ្លាបានចំនួន ០៥ទីតាំង ក្នុងនោះ០២ទីតាំងបានបិទដោយខ្លួនឯង។
៤.សង្កាត់អូរបែកក្អមចំនួន ០៥ទីតាំង ក្នុងនោះ
០២ទីតាំងបានបិទដោយខ្លួនឯង ។
សរុបរួមមានចំនួន២១ទីតាំង ក្នុងនោះចំនួន០៨ទីតាំងបិទមិនដំណើការស្រាប់។









