ភ្នំពេញ៖ ដោយទទួលបានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ នាល្ងាច ថ្ងៃសៅរ៍ ៧ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ នឹងថ្ងៃទី២០ខែមីនា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឱ្យ គណៈបញ្ជាការឯកភាពសង្កាត់ទាំង១១ ចុះធ្វើកំណត់ហេតុបិទទីតាំង សេវាកម្ម អ៉ីនធើណេត វិស័យព័ត៌មាន ទាំងអស់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ការរីករាលដាល នៃជម្ងឺកូវីត-១៩ ។
ជាលទ្ធផល: គណៈបញ្ជាការឯកភាពសង្កាត់ទាំង១១ បានចុះផ្សាយ និង ធ្វើកំណត់ហេតុ បិទបានចំនួន៣៦ទីតាំង និង កំពុងបន្តធ្វើនៅតាមទីតាំងដែលនៅ សេសសល់ ។
ក្នុងករណី ម្ចាស់ទីតាំង មិនសហការ នៅបន្តប្រកបអាជីវកម្ម ដោយរឹងរូសមិនចូលរួមអនុវត្ត ជាមួយអជ្ញាធរ នោះ អជ្ញាធរខណ្ឌ និងចាត់វិធានការច្បាប់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែងឡើយ។