ខេត្តព្រះសីហនុ ៖ សូមជម្រាបជូន សាធារណៈជនតាមការបញ្ជាក់របស់ លោកប្រធានផ្សារចិន (ផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម) អោយដឹងថា ករណីនេះ ជាការយល់ច្រលំ ដោយដំណើររឿង គឺ សន្ដិសុខ និងអ្នកលក់ពងទា គឺតែងតែលេងសើចជាមួយគ្នាដូចសព្វដង តែដោយសារលេងជ្រុល ក៏បណ្ដាលអោយប៉ះដួលធ្លាក់បែកពងទាអស់។
បញ្ហានេះ ក៏បានសម្រួលគ្នាភ្លាមៗ ដោយខាងផ្សារបាន សងគ្រប់ចំនួននៃតម្លៃពងទា ទាំងនោះ មិនមានបញ្ហាជាមួយគ្នា ហើយក៏ ពុំមានបញ្ហា ដូចការលើកឡើងក្នុងបណ្ដាញសង្គមនោះទេ និងសូមអោយស្វែងរកព័ត៌មានពិត មុននឹងបង្ហោះផ្សាយ ។ សូមអរគុណ